Tuesday 23-Apr-2024
           
 
  ទឹកដី នៃកាណាដា ( Land of Canada ) « Go Back
ទឹកដីដ៏ធំល្វឹងល្វើយ
ប្រទេសកាណាដា គឺជាទឹកដីដ៏ធំល្វឹងល្វើយមួយ។ វាមានក្រឡាផ្ទៃសរុបទំហំប្រមាណជា ៩៩៨៤៦៧០ គីឡូម៉ែត្រក្រឡា ហើយវាជាប្រទេសដ៏ធំទី២ នៃពិភពលោក។

ផ្ទៃដីលាតសន្ធឹងពីជើងទៅត្បូង មានប្រវែង ៤៦៣៤ គីឡូម៉ែត្រ ចុងខាងជើងចាប់ពី នូណាវុធ(Nunavut)ទៅចុងខាងត្បូងដល់ អង់តារីយ៉ូ (Ontario)។ ហើយផ្ទៃដីលាតសន្ធឹងពីកើតទៅលិច មានប្រវែង ៥៥១៤ គីឡូម៉ែត្រ ចុងខាងកើតចាប់ពី ញូវហ្វោនឡែន និង ឡែប្រេដឺ (Newfoundland and Labrador) ទៅចុងខាងលិចដល់ ដឺយូកូនធឺរីតថូរី (The Yukon Territory) ដែលមានព្រំដែនជាប់នឹងអាឡាស្កា (Alaska)។

ដើម្បីជាជំនួយ ងាយយល់ក្នុងការវ៉ាស់វែងទំហំនៃកាណាដា គិតដូចខាងក្រោមនេះ ៖
វាត្រូវការពេល ៧ថ្ងៃ សម្រាប់ការបើកបរពី ហាលីហ្វាក ណូវ៉ាស្កូធា (Halifax, Nova Scotia) ទៅកាន់ វ៉េងឃូវើ ប្រ៊ីធីសខូឡិមបៀរ (Vancouver, British Columbia)។ ឬហោះហើរពី ហាលីហ្វាក​(Halifax) ទៅកាន់ វ៉េងឃូវើ ប្រ៊ីធីសខូឡិមបៀរ(Vancouver) ចំណាយពេលវេលា ៧ម៉ោង។ ភស្តុតាងបន្ថែម នៃទំហំរបស់ប្រទេសនេះ ៖ កាណាដា បែងចែកជា ៦តំបន់ខុសៗគ្នា គឺ ញូវហ្វោនឡែន អាត្លង់ទិច អ៊ីស្ទឺន សិនត្រល់ ម៉ោនធិន និង ប៉ាស៊ីហ្វិក (Zones-Newfoundland, Atlantic, Eastern, Central, Mountain and Pacific)។

អាណាខេត្ត និងទឹកដីកាណាដា
ប្រទេសកាណាដា បានបង្កើតជា ១០ខេត្ត និង ៣អាណាខេត្តផ្សេងទៀត។ វាត្រូវបានបែងចែងជា ៥តំបន់៖

ភាគខាងកើត(The East) ភាគខាងកើត ក៏ហៅថា អាត្លង់ទិក(Atlantic) ដែរ រួមបញ្ចូលទាំងខេត្តមួយចំនួន នៃ ញូវហ្វោនឡែន និងឡាប្រេដឺ (Newfoundland and Labrador), ណូវ៉ាស្កូធា(Nova Scotia), ញូវប្រានស្វីគ(New Brunswick) និង កោះ ព្រីនស៏អេដវើដ(Prince Edward Island)។

ភាគកណ្តាល(The Central region) រួមបញ្ចូលខេត្តមួយចំនួន នៃកេបិច(Quebec) និង អង់តារីយ៉ូ(Ontario)។

វាលស្មៅធំធេង(The Praries) រួមបញ្ចូល ម៉ានីតូបា(Manitoba), សាសកាតជិវិន(Saskatchewan) និង​ផ្នែកមូយចំនួនទៀត នៃ អាល់បឺតា(Alberta)។

ភាគខាងលិច(The West) រួមបញ្ចូល ភាគច្រើននៃអាល់បឺតា(most of Alberta) និង ប្រ៊ីធីសខលឡំបៀរ(Brithish Columbia)។

ភាគខាងជើង គឺបានបង្កើតជា ៣អាណាខេត្តទៀតមានដូចជា អាណាខេត្ត-នូណាវុធ(Territories-Nunavut), យូកូន(Yukon) និង​ អាណាខេត្ត-ខាងជើងភាគលិច(The Northwest Territories) ។

រ៉ាល់ខេត្ត និង​អាណាខេត្តនិមួយៗ មានរាជធានីនិងអាជ្ញាធរគ្រប់គ្រង នៅតាមតំបន់ទាំងនោះ។

ធនធានធម្មជាតិ នៃប្រទេសនេះមានដូចជា ៖
ធនធានព្រៃឈើ ជីវិតសត្វ តំបន់អភិរក្ស និងធនធានទឹក មានភាពល្បីល្បាញ ទូទាំងពិភពលោក ។ កាណាដា មានប្រភេទរុក្ខជាតិ និងជីវិតសត្វ ច្រើនជាង ៧១៥០០ ប្រភេទ។ កាណាដា មានទំហំទីរហោឋាន ប្រមាណជា ២០ភាគរយ នៃពិភពលោក និងមានព្រៃឈើ ប្រមាណជា ១០ភាគរយ នៃពិភពលោក។ កាណាដា មានប្រភពទឹកស្អាត ប្រមាណ ៧ភាគរយ នៃពិភពលោក និងគ្របដណ្តប់ដោយផ្ទៃទឹកប្រមាណ ៣៥ភាគរយ នៃពិភពលោក។ កាណាដា ក៏មាន​ឆ្នេរសមុទ្រដ៏វែងអន្លាយផងដែរ។

ប្រែរសម្រួលដោយ ៖ ខេ.អេច.អិម កាណាដា
ប្រភពបានមកពី ៖ www.cic.gc.ca
 
An Enormous Landmass
Canada is a huge country. It has a total land area of 9,984,670 square kilometres, making it the second largest country in the world.

The longest distance north to south (on land) is 4,634 km, from the northern tip of Nunavut to the southern tip of Ontario. The longest distance east to west is 5,514 km from the eastern tip of Newfoundland and Labrador to the western tip of the Yukon Territory where it borders with Alaska.

To help you understand Canada’s size, consider this: it takes seven days to drive from Halifax, Nova Scotia to Vancouver, British Columbia. To fly from Halifax to Vancouver takes seven hours. More proof of this country’s size: Canada has six separate time zones—Newfoundland, Atlantic, Eastern, Central, Mountain and Pacific.

Canadian Provinces and Territories
Canada is made up of 10 provinces and three territories. It can be divided into five regional areas:

The East, also called the Atlantic region, includes the provinces of Newfoundland and Labrador, Nova Scotia, New Brunswick and Prince Edward Island.

The Central region includes the provinces of Quebec and Ontario.

The Prairies includes Manitoba, Saskatchewan and some parts of Alberta.

The West includes most of Alberta and British Columbia.

The North is made up of the three territories—Nunavut, Yukon and the Northwest Territories.

Each province and territory has its own capital city where the provincial or territorial government is located.

Home to Natural Resources
Canada’s forests, its wildlife, protected areas and water are well known around the world. Canada has more than 71,500 known species of plants and wild animals. It contains 20 percent of the world’s remaining wilderness and 10 percent of the world’s forests. Canada has seven percent of the world’s renewable freshwater supply and 25 percent of the world's wetlands. Canada also has the longest coastline in the world.

Resourced from : www.cic.gc.ca
 
RELATED LOCATIONS .
.• រដូវកាល នៅកាណាដា.• ទឹកដី នៃកាណាដា
 
 
 
 
 
Donation For Support Us
Transfer :
To : SAM A. CHHIM
E-mail : sam@khmcanada.com
Or : info@khmcanada.com
 
 
Visitors Counter By Flag
Flag Counter
 
 
Copyright © 2013 - 2024 by KHMCanada.com, All rights Reserved.