Tuesday 01-Dec-2020
               
Untitled Document
 
 
   របៀបសំពះរបស់ខ្មែរ ( Khmer Greeting )
V : 1
Click on Vol to Play
របៀបសំពះរបស់ខ្មែរ ចែកចេញជា ៥ របៀបដូចខាងក្រោមនេះ ៖
-របៀបទី១ ៖ សំពះបួងសួង បន់ស្រន់ ដល់ទេវតា ឥន្នព្រហ្ម និង ព្រះអាទិទេព គឺត្រូវដាក់ចុងមេដៃត្រឹម ជើងសក់លើថ្ងាស់ ...
-របៀបទី២ ៖ នៅវត្តអារាម ថ្វាយបង្គំព្រះ ត្រូវថ្វាយបង្គំ ៣ដង សម្រាប់រំលឹកគុណ ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ដោយដាក់ចុងមេដៃ ត្រឹមចុងចញ្ចើម រួចហើយក្រាបបង្គំ ។ រីឯរបៀបថ្វាយបង្គំ ព្រះមហាក្សត្រ ត្រូវថ្វាយបង្គំតែ ១ដង ដោយដាក់ចុងមេដៃ ត្រឹមចុងចញ្ចើម រួចហើយលុតជង្គង់ក្រាបបង្គំ ...
-របៀបទី៣ ៖ សំពះគោរព មាតាបីតា និង គ្រូបាធ្យាយ គឺដាក់ចុងម្រាមត្រឹម ចុងច្រមុះ ...
-របៀបទី៤ ៖ សំពះគោរព ដល់អ្នកដែលមាន ឋានៈខ្ពស់ជាង គឺដាក់ចុងម្រាមត្រឹម បបូមាត់ ...
-របៀបទី៥ ៖ សំពះគោរព ដល់អ្នកដែលមាន ឋានៈស្មើរ ឬប្រហាក់ប្រហែលគ្នា ឬអ្នកមានឋានៈខ្ពស់ ឆ្លើយតបមកថ្នាក់ទាបជាង គឺដាក់ដៃត្រឹមដើមទ្រូង ...
 
  
 
Pages 1
 
 
 
 
Donation For Support Us
Transfer :
To : SAM A. CHHIM
E-mail : sam@khmcanada.com
Or : info@khmcanada.com
 
 
Visitors Counter By Flag
Flag Counter
 
 
Copyright © 2013 - 2020 by KHMCanada.com, All rights Reserved.