Friday 19-Apr-2024
           
Untitled Document
 
  ថ្វាយបង្គំធម្មរតនៈ ( Dhamma) » More...
ថ្វាយបង្គំធម្មរតនៈ
ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិបស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វញ្ញូហីតិ។

ប្រែថាៈ​ ស្វាក្ខាតោ ភគវតា ធម្មោ ព្រះបរិយត្តិធម៌គឺព្រះត្រៃបិដកជាធម៌គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ (ធម្មោ ព្រះនពលោកុត្តរធម៌មាន៩ប្រការគឺមគ្គ៤ ផល៤ និង និព្វាន១ ) សន្ទិដ្ឋិកោ ជាធម៌គឺព្រះអរិយបុគ្គលទាំងពួង ដឹងពិតឃើញពិតដោយសច្ចវេក្ខណ ញាណគឺថានឹងបានដឹងដោយស្តាប់ ដោយជឿបុគ្គលដទៃនោះៗក៏ទេ គឺឃើញច្បាស់ដោយខ្លួន ឯង អកាលិកោ ជាធម៌ឲ្យនូវផលមិនរង់ចាំកាល គឺថាបើអរិយមគ្គកើតឡើងហើយ អរិយផលក៏ កើតក្នុងលំដាប់គ្នាមិនបានយឺតយូរឡើយ ឯហិបស្សិកោ ជាធម៌គួរដល់ឯហិបស្សវិធីគឺថាបើព្រះ អរិយបុគ្គលសម្រេចមគ្គផលហើយក៏គួរនឹងហៅបុគ្គលដទៃឲ្យចូលមកមើលបាន ឱបនិយកោ ជាធម៌គឺ ព្រះអរិយបុគ្គលគប្បីបង្អោនចូលមកទុកក្នុងខ្លួនដោយអំណាចនៃភាវនា បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ ជាធម៌គឺអ្នកប្រាជ្ញទាំងឡាយមាន ឱគ្ឃដិតញ្ញូបុគ្គលជាដើមគប្បីឃើញ ច្បាស់ក្នុងចិត្តនៃខ្លួន៕៚
 
 
RELATED LOCATIONS .
.• ពិធីបុណ្យមាឃបូជា.• បត្តិទានគាថា (យំកិញ្ចិ)
.• សុភមង្គលកថា.• ខ្ញុំសូមមនស្សការ
.• ថ្វាយបង្គំសង្ឃរតនៈ.• ថ្វាយបង្គំធម្មរតនៈ
.• ថ្វាយបង្គំព្រះពុទ្ធរតនៈ.• រតនត្តយបូជា
.• បទសរភញ្ញ.• កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា
.• ប្រវត្តិ វត្តបុទម.• ប្រវត្តិ វត្ត​ឧណ្ណា​លោម
 
 
 
Donation For Support Us
Transfer :
To : SAM A. CHHIM
E-mail : sam@khmcanada.com
Or : info@khmcanada.com
 
 
Visitors Counter By Flag
Flag Counter
 
 
Copyright © 2013 - 2024 by KHMCanada.com, All rights Reserved.