Sunday 05-Apr-2020
           
Untitled Document
 
  ប្រវត្តិសង្ខេប ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា ( History of H.E. Nhek Buntha) » More...
ឈ្មោះ ញ៉ឹក ប៊ុនថា ជាអក្សរឡាតាំង Nhek Buntha ភេទ ស្រី សញ្ជាតិ កម្ពុជា កើត​នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នៅភូមិស្វាយជ្រុំ ឃុំអូរ​ដំបង ស្រុកសង្កែ ខេត្ត​បាត់ដំបង បច្ចុប្បន្នជា បេក្ខជនបណ្ឌិតផ្នែក​ទស្សនវិជ្ជាពុទ្ធសាសនា ។

បច្ចុប្បន្នមាន អាស័យដ្ឋាន # ៦៩១ វិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានី ភ្នំពេញ ។

លោកឪពុកឈ្មោះ ញ៉ឹក អឿ (ស្លាប់ ) និងអ្នកម្តាយឈ្មោះ ស សាលី (ស្លាប់ ) ។​​ ប្រវត្តិ​ការសិក្សាកន្លងមក ពីឆ្នាំ ១៩៥៩ ដល់ ១៩៦៦ រៀននៅសាលា​បឋម​សិក្សាវត្តអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង ​ពីឆ្នាំ ១៩៦៦ ដល់ ១៩៧០ រៀននៅ វិទ្យាល័យ នេត្រយង់ ខេត្តបាត់ដំបង ​ពីឆ្នាំ ១៩៧១ ដល់ ១៩៧៤ រៀននៅ វិទ្យាល័យ អ៊ាប ឃុត ខេត្តបាត់ដំបង ពីឆ្នាំ ២០០៥ ដល់ ២០០៧ រៀនថ្នាក់ អនុបណ្ឌិតផ្នែកទស្សនវិជ្ជានិង វិទ្យាសាស្ត្រ​នយោបាយ​ នៃ​សាកលវិទ្យាល័យពហុចម្រើនវិជ្ជា នៅភ្នំពេញ ។

ពីឆ្នាំ ២០០៧ ដល់ បច្ចុប្បន្នជាបេក្ខជន បណ្ឌិត ផ្នែកទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​នៅរាជបណ្ឌិតសភាកម្ពុជា​ការ​​សិក្សាស្រាវជ្រាវ​បាន​សិក្សា​ស្រាវជ្រាវគម្ពីព្រះត្រៃបិដកខ្មែរ និងបាលី ចំនួន១១០ក្បាល អាននិងស្វែងយល់ស៊ី​ជម្រៅ ក្នុងការ​ប្រតិបត្តិធម៌​ក្នុង​ព្រះពុទ្ធសាសនា​តាមគម្ពីរ​នេះ​អស់ រយៈពេល ១០ឆ្នាំ ១៩៩០-២០០០។

បច្ចុប្បន្ន កំពុងសិក្សាស្រាវជ្រាវ លើសៀវភៅ គម្ពីរ និង ឯកសារនានា​ដែល​​ទាក់ទង​នឹងទ្រឹស្តីព្រះពុទ្ធ​សាសនា​ឋានៈតួនាទី​ដែលធ្លាប់​បាន​ទទួល​កន្លង​មករហូតដល់បច្ចុប្បន្ន។

ពីឆ្នាំ ១៩៨០ ដល់ ១៩៨៣ជាអនុប្រធាន ការិយាល័យគយ នៃ​ក្រសួង​ពាណិជ្ជកម្ម

ពីឆ្នាំ ១៩៨៣ ដល់ ១៩៩០ជាប្រធាន ការិយាល័យ រដ្ឋភណ្ឌ គយ នៃក្រសួង ពាណិជ្ជកម្ម

ពីឆ្នាំ ២០០១ ដល់ បច្ចុប្បន្នជាប្រធាន ក្រុមប្រឹក្សាភិបាល ជាមួយ​សមាគម​យុវជនកម្ពុជរដ្ឋ

ពីឆ្នាំ ២០០១ ដល់ ២០០៥ ជាសមាជិក ពុទ្ធិកសមាគមកម្ពុជរដ្ឋ

ពីឆ្នាំ ២០០៣ ដល់ បច្ចុប្បន្ន បានទទួល គោរម្យងារជា «ឧកញា» ​តាមព្រះរាជក្រិត្យ​កាលពី ​ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០០៣។

ពីឆ្នាំ ២០០៣ ដល់ បច្ចុប្បន្នជាអ្នកដឹកនាំ ការសន្ទនាធម៌ សម្រាប់​នាទីឈ្វេង​យល់​ព្រះពុទ្ទសាសនា​

ពីឆ្នាំ ២០០៥ ដល់ ២០០៧ជា អនុប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ

ពីឆ្នាំ ២០០៥ ដល់ បច្ចុប្បន្ន ជាប្រធាន ក្រុមប្រឹក្សាភិបាល ជាមួយ​សមាគម​ដូនជីកម្ពុជរដ្ឋ

ពីឆ្នាំ ២០០៥ ដល់ ២០៩ជាសាស្ត្រចារ្យ ឧទ្ធេសមេរៀន ផ្នែកពុទ្ធសាសនា​ ប្រគេន​ព្រះសង្ឃ ​នៅ​សាកលវិទ្យាល័យ ពុទ្ធិកសីហនុរាជភ្នំពេញ។

ពីឆ្នាំ ២០០៦ ដល់ បច្ចុប្បន្ន ជាឧត្តមប្រឹក្សា សម្តេចអគ្គមហាសង្ឃរាជ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​

ពីឆ្នាំ ២០០៧ ដល់ ២០១០ជាប្រធាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ទទួលបន្ទុក​ផ្នែក​អប់រំ​សីលធម៌ ​វប្បធម៌ខ្មែរ សន្តិភាព និងទ្រឹស្តីពុទ្ធសាសនា ។

ពីឆ្នាំ ២០០៧ ដល់ បច្ចុប្បន្ន ជាសមាជិក គណៈកម្មាធិការនៃ​បណ្តាញអន្តរ​សាសនា​ប្រចាំ​អាស៊ី​​ប៉ាស៊ីហ្វិក ​និង​ជាឯកអគ្គរាជទូតសន្តិភាព ប្រចាំអាស៊ី ប៉ាស៊ីហ្វិក
 
 
RELATED LOCATIONS .
.• ប្រវត្តិសង្ខេប ឧកញ៉ា មហាឧបាសិកា ញ៉ឹក ប៊ុនថា.
 
 
 
Donation For Support Us
Transfer :
To : SAM A. CHHIM
E-mail : sam@khmcanada.com
Or : info@khmcanada.com
 
 
Visitors Counter By Flag
Flag Counter
 
 
Copyright © 2013 - 2020 by KHMCanada.com, All rights Reserved.